Quantcast
Channel: Windows – IT4U | បច្ចេក​ព័ត៌មានវិទ្យា​សម្រាប់​អ្នក
Viewing all articles
Browse latest Browse all 12

Funny Photo Maker៖ កម្មវិធី​កែ​រូប​ឲ្យ​មាន​សភាព​ប្លែក

$
0
0

កម្មវិធី​កែ​ច្នៃ​រូបភាព​បច្ចុប្បន្ន​នេះ​មាន​ច្រើន​ជា​អនេក ហើយ​មាន​លក្ខណៈ​ពិសេស​ស្រដៀងៗ​គ្នា គ្រាន់​តែ​មាន​ខ្លះ​ទៅ​ល្អ​ប្រើ ខ្លះ​ទៅ​មិន​ល្អ​ប្រើ​ព្រោះ​វា​ពិបាក។ ដូច​ជា Photoshop និង GIMP, Corel Draw និង Inkscape ជាដើម។

ចំណែក​ឯ​កម្មវិធី Funny Photo Maker មួយ​នេះ​វិញ មិន​មាន​លក្ខណៈ​បែប​កែ​ច្នៃ កាត់​ត​រូប​ដូច Photoshop អ្វី​ឡើយ ប៉ុន្តែ​វា​ផ្ដល់​នូវ​លក្ខណៈ​ពិសេស​មួយ​ទៀត ដោយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​កែ​ច្នៃ​រូបភាព ដោយ​បន្ថែម​ទិដ្ឋភាព (effect) និង​ដាក់​រូប​ចូល​ទៅ​ក្នុង​ស៊ុម​រូបថត​ណា ដែល​គួរ​ឲ្យ​អស់​សំណើច។

ដាក់ Effect លើរូបភាព

កម្មវិធី​នេះ​ត្រូវ​បាន​ចែក​រំលែក​ឲ្យ​ប្រើ​ដោយ​សេរី ឥត​គិត​ថ្លៃ ហើយ​អាច​ប្រើ​បាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ៖ Windows XP, Windows Vista, Windows 7 និង Windows 8 ។

ទាញ​យក​កម្មវិធី Funny Photo Maker

រូប​ភាព៖  Addictive Tips


Viewing all articles
Browse latest Browse all 12

Trending Articles